Search
  • ClubsW88

ចាប់ពីឆ្នាំ២០២១ តទៅ កម្ពុជានឹងមានក្លឹបបាល់ទាត់ ២ ចូលរួមប្រកួតពាន AFC Cup

យោងតាមការជូនដំណឹងជាផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២១តទៅ ក្លឹបបាល់ទាត់កម្ពុជាចំនួន ២ នឹងមានសិទ្ធិពេញលេញដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ AFC Cup ខណៈដែលកាលពីឆ្នាំកន្លងមក ប្រទេសកម្ពុជាទទួលបានសិទ្ធិត្រឹមកន្លះកៅអី ពោលគឺត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន មុននឹងចូលដល់វគ្គចែកពូលសន្សំពិន្ទុនោះ។

ចាប់ពីឆ្នាំ២០២១

គួរបញ្ជាក់ថា សម្រាប់ពីរកៅអីនោះ គឺមួយកៅអីត្រូវចូលទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ ដោយនឹងបានទៅលើក្លិបណាមួយដែលបានឈ្នះជើងឯកពានរង្វាន់ Metfone Cambodian League (MCL) ចំណែកមួយកៅអីទៀតគឺសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ប៉ុន្តែត្រូវឆ្លងកាត់ការប្រកួតក្នុងវគ្គ Play-Off ជាមុនសិន។

ជាការកត់សម្គាល់ ដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ ក្លឹបទាំងនោះត្រូវបំពេញលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្តរជាតិ ឬ AFC Club Licensing 2020 ជាមុនសិន ហើយក្នុងករណីមិនអាចបំពេញបានទេ សិទ្ធិចូលរួមនឹងត្រូវប្រគល់ទៅឲ្យក្រុមផ្សេងទៀតដែលស្ថិតនៅចន្លោះលេខ២ ដល់លេខ៦ នៃក្របខណ្ឌ MCL។



ដោយឡែកសម្រាប់ក្រុមណាមួយដែលបានឈ្នះទាំងជើងឯក MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិនោះ កៅអីវគ្គ Play-Off នឹងត្រូវផ្ដល់ដល់ក្រុមរងជើងឯកលីគកំពូលកម្ពុជា (MCL) តែម្តង។ គួររំលឹកថា សម្រាប់ឆ្នាំ២០២០ នេះ ក្លឹបព្រះខ័នរាជស្វាយរៀងកំពុងប្រកួតប្រជែងនៅវគ្គ Play-Off  ដោយស្ថិតនៅពូល G៕


10 views