Search
  • ClubsW88

Arsenal ​បាន​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ​រួច​ជា​ស្រេច​ហើយ

Updated: Jul 22

ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester City ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់មិញ​នេះ​។​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម Arsenal ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Arteta ​ធ្វើ​បាន​ល្អ​មែនទែន។ ​ខ្សែ​ប្រយុទ្ធ​ Aubameyang ​ជា​អ្នក​ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​សម្រាប់​ការ​ប្រកួត​សំខាន់​នេះ ​ដោយ​គ្រាប់​ទី​១​រក​បាន​នៅ​នាទី​១៩ ​និង​គ្រាប់​ទី​២​រក​បាន​នៅ​នាទី​៧១។ ​ការ​ប្រកួត​នេះ Man City ​គ្រប់​គ្រង​បាន​ច្រើន ប៉ុន្តែ​មិន​មាន​សំណាង​ក្នុង​ការ​បំប៉ោង​សំណាញ់​ទី​ឡើយ។ជ័យជម្នះ​នេះ Arsenal ​បាន​កក់​កៅអី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ​រួច​ជា​ស្រេច​ហើយ ដោយ​រង់​ចាំ​១​ក្រុម​ទៀត​គឺ Man Utd ​ប៉ះ Chelsea ​នៅ​ម៉ោង​១២​រំលងអាធ្រាត្រ​នេះ​៕



9 views